ចិនៈ គណៈកម្មាធិការសុខភាពជាតិ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសថ្មីកូរ៉ូណា ឬ COVID-19 នៅប្រទេសចិន បានកើនឡើងដល់ជាង ២០០០ នាក់ នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីថ្មី នៃមនុស្សស្លាប់បន្ថែមទៀតចំនួន ១៣៦ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយទ្បែកករណីអ្នកឆ្លងសរុប ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិន នៅពេលនេះ គឺមានចំនួន ៧៤,១៨៥ នាក់។
ប្រភពដដែល បានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២,០០៤ នាក់ ដែលភាគច្រើន មកពីភាគកណ្តាលខេត្តហ៊ូប៉ី ជាកន្លែងដែលវីរុសនេះ បានផ្ទុះទ្បើងជាលើកដំបូង នៅខែធ្នូមុនពេលឆ្លងរាលដាលដល់ទូទាំងប្រទេស។
តាមរយៈការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ របស់គណៈកម្មការសុខភាពជាតិ បានរាយការណ៍ថា មានករណីអ្នកឆ្លងថ្មីចំនួន ១,៧៤៩ នាក់ នៅទូទាំងប្រទេស ដែលជាតួលេខទាបបំផុតមួយ សម្រាប់ខែនេះ៕
មតិយោបល់