ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: យន្តហោះ CASA បាត់ខ្លួននៅវៀតណាមត្រូវបានរកឃើញហើយ

វៀតណាម: អាជ្ញាធរបានស្វែងរកនិងជួយសង្គ្រោះនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា យន្ដហោះមួយគ្រឿងដែលបានបាត់ នោះ ត្រូវបានគេរកឃើញហើយ ដែលមានទីតាំងស្ថិតនៅប្រទេសវៀតណាម នៅក្នុងជម្រៅទឹកចំនួន ៦០ម៉ែត្រ នៅទីក្រុងផុងហៃ ភាគខាងជើង ប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ យន្តហោះ CASA របស់វៀតណាមដោយមានមនុស្ស ៩នាក់ជិះនៅលើយន្តហោះនេះ បានបាត់ការទាក់ទង ខណៈពេលដែលចេញបេសកកម្មទៅស្វែងរកយន្តហោះ SU-30 និងអ្នកបើកយន្តហោះម្នាក់ទៀត ដែលបានបាត់ពីអេក្រង់រ៉ាដានៅក្នុងការហ្វឹកហាត់យោធា។

បើតាមរាយការណ៍ e-ផតថល របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងនៅថ្ងៃនេះថា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានដែលបានបម្រើការជាប្រធាននៃគណៈកម្មាធិការជាតិ​ដើម្បីស្វែងរកនិងជួយសង្គ្រោះ បានឡើងជិះនាវាឆ្មាំសមុទ្រ បានដឹកនាំការធ្វើដំណើរទៅ​ទីតាំងដែលបាត់យន្តហោះនោះផងដែរ។ កាលពីថ្ងៃសុក្រមុន កំទេចកំទីរបស់យន្តហោះ CASA ត្រូវបានគេរកឃើញ ខណៈពេលដែលមនុស្សប្រាំបួន​នាក់​នៅតែមិនស្គាល់នៅឡើយ។

កាលពីដើមកាលពីថ្ងៃអង្គារ៍ យន្តហោះចម្បាំងប្រភេទ SU-30 ដែលផលិតនៅប្រទេសរុស្ស៊ី បានលក់ឲ្យកងកម្លាំងអាកាសរបស់វៀតណាម ជាមួយ​អ្នកបើកបរពីរនាក់នៅលើយន្តហោះនេះ បានបាត់ខ្លួនពីអេក្រង់រ៉ាដា​ខណៈពេលបំពេញបេសកកម្មបណ្តុះបណ្តាមួយនៅឈូងសមុទ្រភាគកណ្តាល ខេត្តង៉េអាន​របស់វៀតណាម ដែលមានចម្ងាយប្រមាណ ២៦០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហាណូយ។

លោក Nguyen Huu Cuong អ្នកបើកយន្តហោះម្នាក់ក្នុងចំណោមអ្នកបើកយន្តហោះប្រភេទ SU-30 ត្រូវបានគេជួយសង្គ្រោះដោយអ្នកនេសាទ​​ ខណៈពេលដែលសាកសពរបស់លោក Tran Quang Khai ដែលជាអ្នកបើកយន្តហោះចម្បាំងនេះ​ត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រផងដែរ។

ឧបនាយករដ្ឋមន្រ្តីរូបនេះបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដើម្បីទៅយកម៉ាស៊ីនយន្តហោះ, ពង្រីកការស្វែងរកដើម្បីកំណត់ទីតាំងកម្ទេចកម្ទីតំបន់ផ្សេង​ទៀតរបស់យន្តហោះនេះ និងស្វែងរកសមាជិកនាវិកចំនួនប្រាំបួនរបស់យន្តហោះ CASA ផងដែរ។

សូមបញ្ជាក់ថា ប្រទេសចិនបានបញ្ជូននាវាចម្បាំងជាច្រើន​គ្រឿង​ រួមទាំងនាវាឆ្មាំសមុទ្រនិងនាវាសង្គ្រោះ​ដើម្បីជួយដល់ការស្វែងរកយន្តហោះបាត់ខ្លួន​និងក្រុមនាវិក រវាងឆ្នេរភាគខាងជើងរបស់ប្រទេសវៀតណាមនិងកោះហៃណានរបស់ប្រទេសចិន នេះបើយោងតាមក្រសួងការបរទេសចិន៕

coast-guard-plane-4771-1466077746

មតិយោបល់