អាហ្វហ្គានីស្ថាន: ពួកសកម្មប្រយុទ្ធតាលីបង់រហូតដល់ទៅ ១៦៥នាក់បានបោះបង់ចោល ការប្រយុទ្ធគ្នានៅភាគខាងជើងខេត្ត Faryab និងខេត្ត Jauzjan អស់រយៈពេលជាងពីរថ្ងៃមកនេះ នៅពេលដែលយោធាធ្វើការបង្រ្កាបក្រុមប្រឆាំងប្រដាប់អាវុធទាំងនោះអស់រយៈពេលជាងពីខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។
ពួកឧទ្ទាមតាលីបង់មានចំនួនសរុប ១៦០នាក់បានប្រគល់អាវុធរបស់ខ្លួនទៅឲ្យកងកម្លាំងសន្តិសុខនៅក្នុងស្រុក Dawlatabad កាលពីល្ងាចថ្ងៃពុធ។
អតីតក្រុមឧទ្ទាមទាំងអស់បានប្តេជ្ញាថា ពួកគេនឹងចូលរួមក្នុងសហគមន៍របស់ខ្លួន ដើម្បីធ្វើការសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល បានសុំចុះចាញ់ររដ្ឋាភិបាលនៅតំបន់ភាគខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕
មតិយោបល់