អាម៉េរិកៈ លោក Brad Pitt និង Angelina Jolie បានចាប់ដៃគ្នាជាប្តីប្រពន្ធពេញច្បាប់នៅឆ្នាំ២០១៤ ដោយមានកូន ៦នាក់ក្នុងបន្ទុក ប៉ុន្តែអ្វីដែលប្លែក នោះគឺភាគីខាងប្តី កំពុងមិនសប្បាយចិត្ត ជាមួយនឹងប្រពន្ធដែលចង់លក់អចលនទ្រព្យ នៅបារាំងនោះ ។
យោងតាម UsWeekly ដែលចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា តារាសម្តែងវ័យ ៥២ឆ្នាំ គឺមិនសប្បាយចិត្តនឹងប្រពន្ធខ្លួនវ័យ ៤១ឆ្នាំ ដែលដាក់លក់វិមានដ៏ធំនៅបារាំង ដើម្បីបម្រើអាជីពនយោបាយរបស់នាងនៅក្រុងឡុងដ៏ នោះ ។
Angelina Jolie បានខិតខំប្រឹងប្រែង ក្នុងភារៈកិច្ចអាជីពនយោយបាយរបស់នាង ដោយប្រភពមួយបានលើកឡើងថា នាងចង់លក់អចលនទ្រព្យនៅបារាំង ប៉ុន្តែត្រូវបាន Brad Pitt ធ្វើការបដិសេធ មិនឲ្យលក់៕
មតិយោបល់