អាមេរិក: ក្រុមមន្រ្តីពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងឆេះព្រៃនៅកណ្តាលរដ្ឋកាលីហ្វញ៉ាម្សិលមិញ បានលេបត្របាក់ផ្ទះអស់ ១៥០ខ្នងនិងបានបណ្តាលឲ្យមនុស្សចំនួនពីរនាក់បានស្លាប់ ហើយបានដុតបំផ្លាញជាង ៣០.០០០ហិចតាផងដែរ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៦ មិថុនានេះ។
អភិបាលរដ្ឋកាលីហ្វញ៉ា លោក Jerry Brown បានប្រកាសរដ្ឋនេះនៅក្នុងគ្រាអាសន្ន ក្នុងតំបន់បឹង Lake Isabella ក្នុងរយៈពេល ២៤ម៉ោង។
ពលរដ្ឋរាប់រយនាក់ត្រូវបានជម្លៀសចេញពីតំបន់នោះ ប៉ុន្តែមានការព្រួយបារម្ភថា មានមនុស្សមួយចំនួននឹងមិនអាចរត់គេចខ្លួនបាននៅឡើយ៕
មតិយោបល់