សូម៉ាលី: ប៉ូលិសបានឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារសណ្ឋាគារមួយនៅរដ្ឋធានីម៉ូហ្កាឌីស៊ូ ប្រទេសសូម៉ាលី បន្ទាប់ពីបំផ្ទុះរថយន្តដែលពោរពេញទៅដោយគ្រឿងផ្ទុះនៅច្រកទ្វារចូលសណ្ឋាគារ យ៉ាងហោចណាស់ បានបណ្តាលឲ្យមនុស្ស ១៥នាក់បានស្លាប់ និង២៥នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៦ មិថុនានេះ។
បន្ទាប់ពីការផ្ទុះឡានរួចហើយនោះ មានមនុស្សម្នាក់បានបំផ្ទុះខ្លួនឯងនៅខាងក្នុងសណ្ឋាគារ Naso Hablod ដែលខ្មាន់កាំភ្លើងវាយបំបែកអគារនេះ។ ប៉ូលិសសូម៉ាលីលោក Capt. Aden Dahir និយាយថា ប៉ូលីបានឆ្លើយតបនិងការចូលរួមនៅក្នុងការប្រយុទ្ធគ្នាជាមួយជនសង្ស័យជាច្រើនម៉ោងនោះ។
បើតាមវិទ្យុ Andalus បានប្រាប់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមអាល់សាបាអាប បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅលើប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់របស់ខ្លួន។
ប៉ូលិសបាននិយាយថា ភាគច្រើនអ្នកស្លាប់និងរងរបួសជនគឺជាស៊ីវិលហើយអតិថិជនទាំងនោះ បានមកទិញទំនិញនៅក្បែរហាងផ្សេងៗ និងស្ថានីយឧស្ម័នមួយកន្លែងផងដែរ៕
មតិយោបល់