បេរ៉ូ: បើតាមប្រធានអង្គការការពារសត្វអន្តរជាតិ(ADI) លោក Jan Creamer កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសឲ្យដឹងថា សត្វតោចំនួន ៣៣ក្បាល់នឹងត្រូវបានបញ្ជូនចេញពីប្រទេសបេរ៉ូទៅកាន់ប្រទេសអាហ្វ្រិចខាងត្បូង បន្ទាប់ពីកិច្ចអន្តរាយគមន៍ ដោះលែងចេញពីក្នុងក្រុមសៀកនៅប្រទេសប៉េរូ និងប្រទេសកូឡុំប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
បើតាមលោក Jan Creamer បានឲ្យដឹងបន្ថែមថា សត្វតោចំនួន ២៤ក្បាល់ត្រូវបានជួយសង្គ្រោះពីក្រុមសៀកក្នុងប្រទេសបេរ៉ូ និង៩ក្បាល់ទៀតនៅក្នុងប្រទេសកូឡុំប៊ី អំទ្បុងពេលដែល (ADI)វាយឆ្មក់ចូលទៅន្លែងក្រុមសៀក និងបានរកឃើញថា មានការធ្វើទារុណកម្ម និងមិនទទួលបានចំណីអាហារគ្រប់គ្រាន់ពីក្រុមអ្នកបង្វឹកសៀក៕
មតិយោបល់