អាមេរិកៈ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋរបស់អាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានបង្ហាញពីផែនការសេដ្ឋកិច្ច ដើម្បីកសាងសន្ទុះនៃយុទ្ធនាការរបស់ខ្លួន ចំពេលដែលមាន ក្រុមអ្នកតវ៉ា បានរំខានម្តងហើយម្តងទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៦។
ក្នុងអំឡុងសុន្ទរកថា រយៈពេលមួយម៉ោង នៅឯក្លឹបសេដ្ឋកិច្ចក្រុង Detroit លោក Trump បានបន្ទោស លោកស្រី ហ៊ីលឡារី គ្លីនតុន គូប្រជែងប្រជាធិបតេយ្យរបស់ខ្លួន ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចអាមេរិក និងសំណើរថ្មីនៃការតំទ្បើងពន្ធរបស់លោកស្រីថា នឹងជំរុញកំណើនសេដ្ឋកិច្ចយឺត ហើយព្យាយាមបង្ហាញ ផែនការថ្មី ដែលជាយុទ្ធនាការរបស់លោកថា អាចជួយលើកកម្ពស់សេដ្ឋកិច្ចបាន។
យ៉ាងណាមិញការថ្លែងរបស់លោក ត្រូវបានរំខានជាង ១០ដង ដោយសារក្រុមអ្នកតវ៉ាស្រែកប្រឆាំង និងត្រូវបានមន្ត្រីសន្តិសុខអមការពាររូបលោកចេញពីសាលនោះផងដែរ៕
មតិយោបល់