ចិន: អាជ្ញាធរមូលដ្ឋានបានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា លេចធ្លាយសារធាតុគីមីនៅរោងចក្រគីមីមួយកន្លែង នៅក្នុងខេត្ត Shandong ភាគខាងកើតរបស់ប្រទេសចិន បានបណ្តាលឲ្យមនុស្សចំនួន ១៣១នាក់ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។
ការលេចធ្លាយសារធាតុគីមីចំនួន ៣០គីឡូក្រាម នៅថ្ងៃទី២១ ខែមិថុនា នៅវេលាម៉ោង ៦រសៀល ពីក្រុមហ៊ុនបច្ចេកវិទ្យា Beichen Biotechnology Co., Ltd នៅតំបន់ Shenxian។ អ្នកស្រុកចំនួន ១៣១នាក់ រួមទាំងកុមារចំនួន ៤៣នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផងដែេរ។
បើយោងតាមរដ្ឋាភិបាលតំបន់នោះ មានមនុស្ស ១១នាក់ បានទៅពិនិត្យសុខភាពរួចហើយកាលពីព្រឹកថ្ងៃអង្គារ៍នេះ ហើយពួកគេទាំងនោះមិនមានអ្វីប៉ះពាល់ដល់សុខភាពនោះទេ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា ការលេចធ្លាយនេះត្រូវបានបង្កឡើងដោយការធ្វេសប្រហែស។ មន្ត្រីការិយាល័យបរិស្ថានស្រុកបានថ្លែងថា ក្រុមហ៊ុននេះត្រូវបានគេបញ្ជាឱ្យបិទជាអចិន្ត្រៃផងដែរ៕
មតិយោបល់