អាមេរិកៈ រងតម្រួតម្នាក់នៅក្រុង Orangeburg រដ្ឋ South Carolina ត្រូវបានបណ្តេញចេញ បន្ទាប់ពីស្ត្រីម្នាក់ បាននិយាយថា ប៉ូលិសរូបនោះ បានបង្ខំឱ្យនាង សម្តែងសកម្មភាពសិច។
ឥឡូវនេះ រងតម្រួត គឺស្ថិតនៅក្រោម ការស៊ើបអង្កេតដោយទីភ្នាក់ងារ អនុវត្តច្បាប់ កំពូលរបស់ រដ្ឋ Carolina ខាងត្បូង។
ប៉ូលិសក្រុង Orangeburg លោក Sherrif Ravenell ចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថាបានបណ្តេញចេញរងតម្រួតម្នាក់ កាលពី ថ្ងៃទី ១៣ខែមិថុនា កន្លងទៅនៅពេលដែល ការចោទប្រកាន់មួយ បានលេចឡើង។
លោក Thom Berry អ្នកនាំពាក្យ នាយកដ្ឋាន អនុវត្តច្បាប់ របស់រដ្ឋ បានបញ្ជាក់ថា ទីភ្នាក់ងារ ត្រូវបានស៊ើបអង្កេត។
ប៉ូលិសក្រុង Bamberg បាននិយាយថា មានរងតម្រួតម្នាក់ បាននៅខាងក្រៅ ជាមួយមិត្តប្រុស របស់ស្ត្រីនោះ នៅខណៈពេលដែលមានម្នាក់ទៀត បាននៅខាងក្នុងជាមួយនឹងស្ត្រី។ មេធាវី បាននិយាយថា រងតម្រួតម្នាក់ នោះរងការចោទប្រកានថា បានគំរាម ថាដាក់គុកមិត្តប្រុសរបស់ស្ត្រីម្នាក់នោះ ដ៏រាបណា នាងមិនសម្តែង សកម្មភាពសិចទេនោះ។
បើយោងតាមប្រភពពីសារព័ត៌មាន WCNC, លោក Sherrif Ravenell បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា “យើង បានស្នើឱ្យអនុវត្តច្បាប់ នាយកដ្ឋាន រដ្ឋ South Carolina ដើម្បីធ្វើការស៊ើបអង្កេត ជាជាងការទុកឲ្យទីភ្ញាក់ងារមួយនេះ ជៀសវាងទង្វើមិនត្រឹមត្រូវដូច្នេះ ” ៕
មតិយោបល់