ព័ត៌មានជាតិ

យប់នេះ ដាច់ភ្លើងពីស្ទឹងមានជ័យ រហូតដល់ចោមចៅ

ភ្នំពេញ: អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះបន្តិចថា នៅវេលាម៉ោង៧៖៣០នាទី នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F13A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការត្រួតពិនិត្យរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕

មតិយោបល់