ភ្នំពេញៈ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា(ឆក់ខ្សែក) នៅចំណុចមុខម្តុំឃ្លាំលក់ឡាន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ២២ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ហេង លីណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃតាខ្មៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្ភារៈបាត់បង់ ៖ ខ្សែកដាំត្បូង ចំនួន១ខ្សែ មានតម្លៃ៣២០ដុល្លារ។
សម្ភារៈបន្សល់ទុក៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-4593(របស់ជនសង្ស័យ)។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានជិះម៉ូតូចេញពីផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងគោលបំណងមកផ្ទះបងប្អូននៅសង្កាត់ក្រាំងធ្នង់ ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យជិះម៉ូតូមកជិតរួចជនសង្ស័យធ្វើសកម្មភាពឆក់យកខ្សែ.កពីជនរងគ្រោះបាន ហើយជិះម៉ូតូគេចខ្លួន រួចជនរងគ្រោះនិងគ្រួសារបានជិះម៉ូតូដេញតាមរកឃើញជនសង្ស័យនៅម្តុំសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បាននាំគ្នាធ្វើការឃាត់ខ្លួនជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីច្បាប់៕
មតិយោបល់