(ភ្នំពេញ): អាជា្ញធខណ្ឌមានជ័យបានអះអាងថា រយះពេលជាង៣មោ៉ង ផ្ទះប្រជាពលរដ្ឋប្រមាណ៥០ខ្នងស្មើនិង៥២គ្រួសារត្រូវអគ្គិភ័យឆក់យកគ្មានសល់ ក្នុងនោះមានផ្ទះប្រជាពលរដ្ឋ ភូមិព្រែកតាគង់ ១៩ខ្នងភូមិព្រែកតានូ ៣១ខ្នង ។
អាជា្ញធបន្តរថា គិតចាប់តាំពីមោ៉ង៨:៤០នាទីយប់ ថ្ងៃទីិ១៤មេសា ដែលអគ្គិភ័យចាប់ផ្តើមឆាបឆេះ ដល់មោ៉ងជិត១២រំលងអាធ្រាត ដែលអគ្គិភ័យបានថមថយ ផ្ទះប្រជាពលរដ្ឋ៥០ខ្នង ស្ថិតនៅភូមិព្រែកតានូ និងព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង ក្នុងនោះសមត្ថកិច្ចបានប្រេីប្រាស់ ឡានពន្លត់អគ្គិភ័យ ២៦គ្រឿង ស្មេីនិងទឹក ៥២ឡានទឹកក្រៅពីនោះមានឡានទឹក កងរាជអាវុធហត្ថ ,សាលារាជធានីភ្នំពេញ , និងរថយន្តអង្គភាព ង៧០ ជាដើម។
គ្រាដែលអគ្គិភ័យបាននិងកំពុងឆាបឆេះ វត្តមានអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ , អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី , អភិបាលរងខណ្ឌ លោក ឌី រ័ត្នខេមរុណ ព្រមទាំងមន្រ្តីមានសមត្ថកិច្ចជាច្រើននាក់ បានចុះបញ្ជានិងអន្តរាគមន៍នៅកន្លែងកើតហេតុ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ គឺផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបំផ្លាញ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ។ ការបំផ្លាញនេះទៀតសោត ក៍ព្រោះតែផ្លូវតូចចង្អៀត ពិបាកក្នុងការអន្តរាគមន៍ឡានទឹក ។
អាជា្ញធ កំពុងរកយុទ្ធសាស្រ្ត ពន្លត់អគ្គិភ័យ
មតិយោបល់