ព័ត៌មានជាតិ

តូចចិត្តម្តាយស្តីបន្ទោស បុរសម្នាក់ចងកសម្លាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ ខឹងម្តាយស្តីបន្ទោសបន្តិចបន្តួច តូចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង២០នាទី ព្រឹកថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលចងកសម្លាប់ខ្លួននេះឈ្មោះ ប៉ាត់ រតនា អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌ពីម្តាយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនគាត់ធ្លាប់ព្យាយាមសម្លាប់ខ្លួនចំនួនពីរដងមកហើយ តែមិនបានសម្រេច រហូតមកដល់ម៉ោង៩យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ កូនគាត់បានសុំលុយចាយ ហើយគាត់ជាម្តាយមិនឲ្យព្រោះគាត់ខឹងនឹងកូនរូបនេះធ្លាប់បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនហើយ គាត់ក៏ស្តីបន្ទោសឲ្យថា អាយុប៉ុណ្ណឹងហើយ មិនចេះរកស៊ីធ្វើការអីចាំតែសុំលុយចាយ កូនប្រុសដើមទ្រូង៥ហត្ថ ប៉ុណ្ណឹង ហើយមិនចេះខ្មាស់គេ ។

ក្រោយពីម្តាយស្តីបន្ទោសជនរងគ្រោះក៏បានដើរចេញពីផ្ទះបាត់ទៅលុះរហូតដល់ព្រឹកឡើងម៉ោង៦ជាងក៏មានប្រជាពលរដ្ឋ ងើបងូតទឹកនិងហាលខោអាវហើយក្រឡេក មើលមកខាងក្រោយផ្ទះក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយរួចក៏មានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋមកចោមរោមមើល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានមកធ្វើកោសល្យវិច្ច័យនិងបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/Ui5xZptpVlA

មតិយោបល់