ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងលោក មាស ច័ន្ទពិសិដ្ឋ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត បន្ទាយមានជ័យ។
យោងតាមព្រះរាជក្រឹត្យ ចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មាត្រា១ ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញាចំនួន ០២រូប ដោយទី១. ផេ្ទរលោក ផាន់ វណ្ណរ័ត្ន ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ មកបំពេញការងារ នៅក្រសួងយុត្តិធម៌។ ទី២. ផ្ទេរ និងតែងតាំងលោក មាស ច័ន្ទពិសិដ្ឋ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត បន្ទាយមានជ័យវិញ៕
មតិយោបល់