អង់គ្លេស: ក្រុមសង្គ្រោះបានចាប់ផ្តើមការស្វែងរកក្មេងចំនួន២៤នាក់ ដែលបានកំពុងបាត់ខ្លួននៅភ្នំ Brecon Beacons នៅភាគខាងត្បូងប្រទេសវ៉េល។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។
ការជូនដំណឹងអំពីការបាត់ក្មេងនៅប្រហែលម៉ោង ១៣និង០០នាទី និងក្រុមជួយសង្គ្រោះបីក្រុមនិងប៉ូលិសត្រូវបានចូលរួមនៅក្នុងការស្វែងរកនៅជុំវិញបឹង Llyn y Fan Fach នៅជិតភូមិ Abercraf ។
លោក Mark Moran មកពីក្រុមសង្គ្រោះនៅលើភ្នំ Central Beacons បានឱ្យដឹងថា ក្រុមនេះជឿជាក់ថា នឹងដឹងកន្លែងដែលក្មេងៗ បានបាត់នៅក្នុងពពកដោយមើលគ្នាមិនឃើញ។ ហើយមនុស្សពីរនាក់ត្រូវបានគិតថា ត្រូវបានទទួលរងផលប៉ះពាល់នៃការថយចុះកម្តៅ (ការទទួលកំដៅមិនគ្រប់គ្រាន់ ពោលគឺងងឹត)។
លោក Moran បាននិយាយថា ក្រុមជួយសង្គ្រោះរបស់លោកគឺស្ថិតនៅក្នុងការទំនាក់ទំនងទូរស័ព្ទជាមួយក្មេងទាំងបួនក្រុម ក្នុងចំណោមក្មេង៦នាក់ ដែលមិនមានជាមនុស្សពេញវ័យនៅជាមួយពួកគេ។ ក្មេងទាំងនោះមកពីប្រទេសអង់គ្លេស ហើយមានពាក់កណ្តាលជាមនុស្សវ័យជំទង់ដែលនៅលើភ្នំនោះ ដែលវាជាផ្នែកមួយនៃកម្មវិធីរង្វាន់ Duke of Edinburgh Award។
អ្នកនាំពាក្យរបស់ប៉ូលិសលោក Dyfed-Powys បាននិយាយថា មានការព្រួយបារម្ភចំពោះសុខុមាលភាពរបស់ពួកគេ ដោយសារតែអាកាសធាតុមិនល្អ។
ក្រុមជួយសង្គ្រោះនៅលើភ្នំ កំពុងដឹកនាំសកម្មភាពស្វែងរក ហើយនិងឆ្មាំល្បាតឆ្នេរសមុទ្រចក្រភពអង់គ្លេស ក៏ជិះឧទ្ធម្ភាគចក្រដើម្បីជួយអន្តរាគមន៍ផងដែរ។ ប៉ូលិសបាននិយាយថា ចំនួនអ្នកបាត់ខ្លួនមិនត្រូវបានគេបញ្ជាក់ថា បានបាត់ប៉ុន្មាននោះទេ គ្រាន់តែព័ត៌មានបឋមឲ្យដឹងថា ២៤នាក់៕

មតិយោបល់