សាធារណៈ Palau គឺជាដែនកោះមួយដែលស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាស៊ីហ្វិក និងស្ថិតនៅខាងកើតក្នុងប្រទេសហ្វីលីពីន ចម្ងាយ ៥០០ ម៉ៃល៍ ពីតូក្យូ ជប៉ុន ចម្ងាយ ២០០ ម៉ៃល៍ នៃភាគខាងត្បូងនៃប្រទេសមួយនេះ។កោះ Palau ឬសធារណៈ Palau គឺជាឋានសួគ៌ដ៏ពិសិដ្ឋ សម្រាប់អ្នកដែលស្រលាញ់មហាសមុទ្រ ស្រលាញ់ការរុករកពិភពនៃអាថ៌កំបាំង ដែលជាដែនកោះវេទមន្តទឹកពណ៌បៃតងនៅផ្នែកខាងក្រោម។
Palau ទើបតែក្នុងឆ្នាំ ១៩៩៥ ដែលខាងអង្គការសហប្រជាជាតិទទួលស្គាល់ ជាផ្លូវការថាជាជាតិមួយ។
នៅ Palau មានផ្កាថ្មជាង ៣២៦ ប្រភេទនៅក្នុងជម្រៅបាតសមុទ្រ និងមានភ្នំភ្លើងតូចធំ ជាច្រើន។ នៅសាធារណៈរដ្ឋខាងលើនេះ ល្បីល្បាញបំផុតគឺជម្រៅនៃបាតសមុទ្រដែលមានទេសភាពល្អឯក ដែលគួរឲ្យចាប់អារម្មណ៍។ជម្រៅនៃបាតសមុទ្រពណ៌ខៀវ មានជីវៈជម្រុះសឹងគ្រប់ប្រភេទ យ៉ាងច្រើនក្រៃលែង ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចរីកធំធាត់នៃដែនកោះមួយនេះ ដែលជាស្នូលយ៉ាងសំខាន់ទៀតផង។
ចាប់តាំងពីឆ្នាំ 1980 មានភ្ញៀវទេសចរយ៉ាងច្រើន មកជួបជុំគ្នានៅថ្ងៃសម្រាកលំហែកាយនៅ Paulau នេះ។ជួរច្រាំងសមុទ្រដ៏វែងអន្លាយ ជាមួយនឹងទឹកសមុទ្រពណ៌ខៀវ និងឆ្នេរខ្សាច់ពណ៌ស តែងតែធ្វើឲ្យតំបន់មួយនេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។
ធ្វើដំណើរទៅកាន់ Palau ភ្ញៀវទេសចរតែងទទួលបានអារម្មណ៍យ៉ាងសប្បាយរីករាយគ្មានទីបញ្ចប់ ជាមួយនឹងធម្មជាតិយ៉ាងស្រស់ស្អាត ជាមួយនឹងភ្នំយ៉ាងវែងអន្លាយធំៗ ចំណែកបាតសមុទ្រវិញ ដែលមានទឹកសមុទ្រពណ៌ខៀវដែលជាជម្រើសរបស់អ្នកទេសចរណ៍។
ក្រៅពីទេសភាពបាតសមុទ្រនៅមានចំណុចល្អឯកមួយទៀតនៅ Palau គឺទឹកភ្លៀងដែលបានបក់បោកធ្វើឲ្យថ្មនៃកំបោរសមុទ្រនៅកណ្តាលសមុទ្រធ្លុះធ្លាយដោយចេញជារូបរាងផ្សេង មើលទៅគួរឲ្យចាប់អារម្មណ៍ ហាក់បីដូជាចម្លាក់ដែលដុះឡើងកណ្តាលសមុទ្រ។ទោះបីជាធម្មជាតិវាបានបំផ្លាញគ្នាក្តី តែមនុស្សមួយចំនួនធំនៅក្នុងតំបន់នេះក៏បានព្យាយាមបំផ្លាញធម្មជាតិផងដែរ ចំពោះអ្វីដែលមាននៅ Palau នេះ។កាលពីសង្គ្រាមលោកទី ២ នៅ Palau មានកន្លែងជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។កប៉ាល់ចម្បាំងជាច្រើនរបស់សហរដ្ឋអាមេរិក និងជប៉ុនបាន វាយប្រហារតំបន់នេះធ្វើឲ្យជាប់ ក្នុងក្រអៅបេះដូង របស់ Palau កប៉ាល់ USS Perry របស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញក្នុងជម្រៅបាតសមុទ្រ ៧២ ម៉ែត្រ របស់ Palau។
ប្រសិនបើអ្នកមានជំនាញខាងជ្រមុជទឹកនោះ Palau គឺជាទិសដៅយ៉ាងល្អ សម្រាប់អ្នក។ភាគច្រើននៃភ្ញៀវទេសចរ មកជ្រមុជទឹកនៅទីនេះមិនស្ថិតនៅក្នុងជម្រៅយ៉ាងជ្រៅនោះទេ។តែទោះជាយ៉ាងណា ភ្ញៀវទេសចរដែលស្រលាញ់ការពេញចិត្តនឹងជ្រមុជទឹក នៅទីនេះ ក៏ត្រូវបានហាមឃាត់និងព្រមានចំពោះចំណុចគ្រោះមួយនៃតំបន់មហាសមុទ្រផងដែរ។នៅ Palau មានជីវៈជម្រុះ ជាង ១៥០០ ប្រភេទ ផ្សេងគ្នារួមទាំងត្រី ផ្កាថ្ម និងរុក្ខជាតិសមុទ្រដែលបង្កើតទេសភាពក្រោមបាតសមុទ្រ។ជម្រៅដ៏សែនល្អគន់របស់ Palau ក៏ត្រូវបានចុះបញ្ជីជា “តំបន់មានទេសភាពល្អ លើតំបន់មានទេសភាពល្អ”៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/PalauIsland1_zps7965040e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PalauIsland2_zps69f6c1a8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PalauIsland3_zpsf08c20c5.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PalauIsland5_zpsf2701c6f.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PalauIsland6_zps8f81b2eb.jpg
មតិយោបល់