អេហ្ស៊ីប: នៅទីបំផុត គណៈកម្មាធិការស៊ើបអង្កេតរបស់យន្តហោះអេហ្ស៊ីប បានរកឃើញមូលហេតុពិតថា ក្រុមអ្នកស៊ើបអង្កេតបានដកស្រង់ទិន្នន័យថតសម្លេងចេញពីប្រអប់ខ្មៅប្រកបដោយជោគជ័យរបស់ជើងហោះហើរអេហ្ស៊ីប EgyptAir MS804 គឺយន្តហោះអេហ្សីបនេះពិតជាមានផ្សែងចេញពីបង្គន់មែន មុនវាបានធ្លាក់ចូលសមុទ្រ កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយ BBC នៅព្រឹកថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។
ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីបបាននិយាយថា ឧបករណ៍ថតសម្លេងទិន្នន័យហោះហើររបស់យន្តហោះ EgyptAir MS804 ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ ត្រូវបានគេជួសជុលដោយជោគជ័យវិញហើយ បន្ទាប់ពីវាត្រូវទឹកសមុទ្រជ្រាបចូល។ ដំណើរការជួសជុលនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍នៃការិយាល័យយន្តហោះស៊ើបអង្កេតបារាំង ជាកន្លែងដែលការធ្វើតេស្តភាពត្រឹមត្រូវសម្រាប់ជើងហោះហើរមួយនេះ ត្រូវបានអនុវត្តដើម្បីធ្វើឱ្យប្រាកដថាឯកសារទិន្នន័យយន្តហោះគឺនៅតែថតសម្លេងជាប់ដដែល ពោលគឺមិនមានការខូចខាតឬបាត់បង់ឡើយ។
ដោយឡែក ដំណើរការជួសជុលនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញមកពីការិយាល័យស៊ើបអង្កេតនេះ ត្រូវបានធ្វើជាសាក្សីតាមរយៈគណៈកម្មាធិការស៊ើបអង្កេតបន្ទាន់ បន្ទាប់ពីបញ្ជូនប្រអប់ខ្មៅរបស់ខ្លួនបានទៅដល់ទីក្រុងប៉ារីសផងដែរ។ អ្នកស្រាវជ្រាវបាននិយាយថា ការជួសជុលសំលេងកាប៊ីនយន្តហោះបានចាប់ផ្តើមអស់រយៈពេលជាច្រើនម៉ោង។
សូមបញ្ជាក់ថា យន្តហោះ EgyptAir MS804 បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ខែឧសភា នៅពេលចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ ដែលបានសំលាប់មនុស្សទាំងអស់ ៦៦នាក់៕
មតិយោបល់