ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងគំរាមបាញ់មីស៊ីលបន្ថែមទៀត បន្ទាប់ពីការសាកល្បងលើកទី ៤ ក្នុងរយៈពេល ១២ ថ្ងៃ

កូរ៉េៈ រដ្ឋាភិនបាលកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានគំរាមធ្វើការសាកល្បងអាវុធបន្ថែមទៀត បន្ទាប់ពីរបបមួយនេះ បានបាញ់មីស៊ីលចំនួន ៤គ្រាប់ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមសមយុទ្ធរួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

ការកើនឡើងកម្ដៅជាថ្មី នៅលើឧបទ្វីបកូរ៉េ កំពុងគំរាមកំហែងដល់កិច្ចចរចារ រវាងក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន ដោយកូរ៉េខាងជើង បាននិយាយថា ការធ្វើសមយុទ្ធរួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាការរំលោភជាក់ស្តែង ដែលប៉ះពាល់ដល់ដំណើរការពិភាក្សាខាងមុខ។

ខណៈកន្លងមកក្រុងព្យុងយ៉ាង តែងតែមានការខឹងសម្បារ ទៅនឹងការសមយុទ្ធយោធារវាងប្រទេសទាំងពីរ ដោយមើលឃើញថា វាជាការហាត់សម សម្រាប់ការលុកលុយប្រទេសខ្លួន៕

មតិយោបល់