ភ្នំពេញៈ រថយន្តម៉ាក Lexus 470 ពណ៌ខ្មៅមួយគ្រឿង បានបើកទៅបុកគូថរថយន្តកុងតេន័រដែលចតស្ងៀមពីក្រោយពេញទំហឹង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ដោយខាងភាគី Lexus 470 រួចមកកំណាត់មុខ ប៉ុន្តែម្ចាស់រថយន្តទាំងពីរមិនដឹងអ្នកណាខុស អ្នកណាត្រូវ ក៏រត់ប្រាសអាយុរៀងៗខ្លួន។
ហេតុការណ៍នេះ បានកើតឡើង នៅផ្លូវបត់ទៅផ្លូវ៦០ម៉ែត្រ ទល់មុខវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។ ក្រោយកេីតហេតុអ្នកបេីកបររថយន្តទាំង២គ្រឿង រត់គេចខ្លួនបាត់។ ក្រោយមកសមត្ថកិច្ច ក៏បានចុះទៅវាស់វែងផងដែរ៕
មតិយោបល់