ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ត្រីទំនាក់ទំនងក្រុម ISIS ត្រូវបានសម្លាប់នៅភាគខាងជើងខេត្ត Salahuddin

អ៊ីរ៉ាក់:បើតាមប្រភពនៅក្នុងតំបន់ ក្នុងខេត្ត Salahuddin បានផ្តល់ព័ត៌មាន កាលពីថ្ងៃពុធ ថា មន្ត្រីទំនាក់ទំនងក្រុម ISIS នៅក្នុងតំបន់ Sharqat ភាគខាងជើងនៃខេត្ត Salahuddin ត្រូវបានគេសម្លាប់ ជាមួយនឹងជំនួយការ២នាក់ទៀត នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយដោយក្រុម ខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណ ។

ព័ត៌មានរបស់អ៊ីរ៉ាក់បានរាយការណ៍ថា បើយោងតាមព័ត៌មានដែកត្រូវបានចែកចាយដោយប្រភពមួយនោះ បានឲ្យដឹងថា នៅក្នុងថ្ងៃនេះ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារ ទីស្នាក់ការកណ្តាល របស់ក្រុម ISIS នៅតំបន់ Shartqat ភាគខាងជើងខេត្ត Salahuddin ហើយបានបាញ់សម្លាប់ មន្ត្រីទំនាក់ទំនងម្នាក់ រួមជាមួយនឹងជំនួយការរបស់គេ២នាក់ផ្សេងទៀត ហើយក្រៅពីការដុតទីស្នាក់ការនេះ ពួកគេមានបំណងបង្កើតភាពចលាចលនៅក្នុងទីស្នាក់ការកណ្តាលរបស់ក្រុម ISIS ជាមួយកម្រិតថ្នាក់ ដូចគ្នានឹងក្រុម ISIS ដែរ៕

មតិយោបល់