ព័ត៌មានអន្តរជាតិ

កងកម្លាំងអាកាសពួកឧទ្ទាម វាយប្រហារដោយយន្តហោះ Drone ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី

ស៊ីរី: អស់រយ:ពេលជាច្រើនខែកន្លងមកនេះ ក្រុមភេរវករស៊ីរី បានបន្តបាញ់គ្រាប់រ៉ុក្កែត និងបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានអាកាសរុស្ស៊ី Hmeymim ដោយមានប្រជាជនក្នុងស្រុកជាច្រើន នៅក្បែរនោះបានស្លាប់ និងរងរបួស នៅក្នុងការវាយប្រហារនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រព័ន្ធផ្សព្វផ្សាយ Ikhbariya របស់ស៊ីរី បានរាយការណ៍ថា ប្រព័ន្ធការពារអាកាស នៅឯមូលដ្ឋានអាកាស Hmeymim របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី បានវាយប្រហារតបតមួយ ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានគេសន្និដ្ឋានថា ជាការវាយប្រហារដោយពួកឧទ្ទាម។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា សូរសំទ្បេងផ្ទុះជាច្រើន ត្រូវបានគេឮ នៅក្នុងតំបន់ឡាតាគារបស់ប្រទេសស៊ីរី ខណ:ដែលប្រព័ន្ធការពារ ប្រឆាំងនឹងយន្តហោះ បានស្ទាក់ចាប់យន្តហោះ Drone ដែលវាយប្រហារលើមូលដ្ឋានខាងលើ៕

មតិយោបល់