កាមេរូន: ប្រភពពីមន្ត្រីយោធាបានប្រាប់ Xinhua ថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីរដង បានសម្លាប់ មនុស្សយ៉ាងហោចណាស់ ២៨នាក់និងបានរងរបួសអ្នកផ្សេងជាច្រើនទៀត ក្នុងតំបន់ភាគខាងជើងរបស់សាធារណរដ្ឋកាមេរូន កាលពីថ្ងៃយប់ថ្ងៃពុធ ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។
ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហារនោះបានកើតឡើងនៅទីក្រុង Djamkana ជាទីក្រុងដែលមានប្រជាជនរស់នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសនេះជាប់ព្រំដែននីហ្សេរីយ៉ា។
ការវាយប្រហារនេះដែលបានកើតឡើងនៅក្នុងពាក់កណ្តាលនៃពិធីបុណ្យរ៉ាម៉ានៅក្នុងទីក្រុងនេះ ជាកន្លែងដែលភាគច្រើននៃចំនួនប្រជាជនម៉ូស្លីមរស់ នៅច្រើនជាងគេ។
ប៉ុន្តែកងកម្លាំងសន្តិសុខរបស់សាធារណរដ្ឋកាមេរូន បានដាក់ការសង្ស័យទៅលើពួកបូកូហារ៉ាមនៅពីក្រោយការវាយប្រហារនេះ។ ពួកបូកូហារ៉ាម និកាយអ៊ីស្លាមនីហ្សេរីយ៉ា បានញាំញីតំបន់ភាគខាងជើងចាប់តាំងពីឆ្នាំ២០១៣៕
មតិយោបល់