ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

បុរសម្នាក់ទិញស្លាកលេខរថយន្តនាំសំណាង ថ្លៃជាងរថយន្ត ១០០ដង

ចិន: បុរសម្នាក់ហេតុតែចង់មានសំណាង និងគ្មានការរំខានពីប៉ូលិសចរាចរ បានចំណាយលុយទិញស្លាកលេខហុងស៊ុយ (K88888)ថ្លៃ ជាងរថយន្ត១០០ដង។

បុរជនជាតិចិនមានឈ្មោះ Liu បានទិញរថយន្តតម្លៃ ១៥០០ដុល្លារ និង បានសម្រេចចិត្តទិញ​ស្លាកលេខក្នុងតម្លៃ ១៥០,០០០ដុល្លារ ដោយអះអាងថា ជាស្លាកលេខមានសំណាង ហើយមិនមានការរំខាន​ ពីសំណាក់ប៉ូលិសចរាចរ នៅពេលធ្វើដំណើរតាមផ្លូវ។

ប៉ុន្តែ បំណងរបស់គាត់ត្រូវបានបរាជ័យដោយសារក្នុងមួយថ្ងៃមានប៉ូលិស បានមកទាញយក​ស្លាកលេខគាត់៨ដង ព្រោះប៉ូលិសគិតថាវាជាលេខក្លែងក្លាយ ។

បើតាមរបាយការណ៍ពីប៉ូលិសម្នាក់ បាននិយាយថា លោក Liu នឹងស៊ីលេខ៨នៅលើស្លាករថយន្តនោះ ប្រសិនបើប៉ូលិសទាញវាចេញមក។គួរបញ្ជាក់ថាលេខ ៨ ត្រូវបានគេចាត់ទុកថាជាលេខ “មានសំណាងបំផុត” សម្រាប់ប្រជាជនចិនព្រោះពេលគេអានវាតាមភាសាចិនកុកងឺ លេខ៨មានន័យថា “ទ្រព្យសម្បត្តិ” ពេលអានតាមភាសាចិនកាតាំង ប្រែថា ”សំណាងល្អ” ៕

មតិយោបល់