ព័ត៌មានអន្តរជាតិ

ភេរវករ ISIS ៤០ នាក់ ត្រូវសម្លាប់ និងរងរបួសនៅអេហ្ស៊ីប

អេហ្ស៊ីបៈ វាយប្រហារដោយយន្តហោះចម្បាំងអេស៊ីប នៅទីតាំងរបស់ ISIS លើឧបទ្វីបអេហ្ស៊ីប បានសម្លាប់ និងរងរបួសពួកសកម្មប្រយុទ្ធ Daesh ៤០ នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

បើយោងតាមរយៈសារព័ត៌មាន Sky News បានឲ្យដឹងថា យន្តហោះចម្បាំងរបស់អេហ្ស៊ីប បានសម្លាប់ក្រុមភេវរក ISIS, ISIL, IS និង Daesh នៅរដ្ឋអ៊ីស្លាមចំនួន ២៥ នាក់ និង១៥ នាក់ទៀតរងរបួសទៀត។

មន្រ្តីសន្តិសុខអេហ្ស៊ីប បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធបានរៀបចំផែនការ ដើម្បីអនុវត្តការវាយប្រហារមួយ ប្រឆាំងនឹងប៉ូលិស និងកងទ័ពក្នុងប្រទេស៕

40 ISIS Terrorists Killed and Injured in Egypt

មតិយោបល់