អាមេរិកៈក្រសួងការងារបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននៃជនជាតិអាមេរិកបានដាក់ពាក្យសុំជំនួយគ្មានការងារធ្វើដំបូងបានកើនឡើងនៅសប្តាហ៍មុន ខណៈដែលទីផ្សារការងារបានរក្សាស្ថេរភាពទាំងមូល។
ដោយឡែក ក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ដែលជាតួលេខមុននៃការកែតម្រូវពាក្យបណ្តឹងដំបូង សម្រាប់អ្នកអត់ការងារធ្វើតាមរដូវ បានកើនឡើងដល់ ២៦៨០០០ ពោលគឺកើនឡើង ១០០០០ នាក់ពីការកែតម្រូវកាលពីសប្តាហ៍មុន។
ក្រសួងការងារបានឱ្យដឹងថា វាគឺជាសប្តាហ៍ទី ៦៩ ជាប់ៗគ្នានៃពាក្យបណ្តឹដំបូង ក្រោម ៣០០០០០ នាក់ ដែលជាគោលសម្រាប់កំណើនការងារពិតប្រាកដ ឬជាការខាតបង់នៅក្នុងសេដ្ឋកិច្ចដែលបានធ្លាក់ចុះរយៈពេលវែងបំផុតចាប់តាំងពីឆ្នាំ១៩៧៣មក ។
ទន្ទឹមនឹងនេះដែរការផ្លាស់ប្តូរជាមធ្យមរយៈពេលបួនសប្តាហ៍ ដែលអាចជួយជម្រុញ ការប្រែប្រួលមួយសប្តាហ៍ទៅមួយសប្តាហ៍គឺមាន ២៦៦៧៥០ដែលចំនួននេះ នៅតែមិនផ្លាស់ប្តូរពីមធ្យមភាគនៃការកែតម្រូវសប្តាហ៍មុនៗ។ តួលេខមុន នៃការគ្មានការងារធ្វើបានធានាកែតម្រូវតាមរដូវកាលមួយសប្តាហ៍ ដែលបានបញ្ចប់ក្នុង ថ្ងៃទី១៨ខែមិថុនាបានធ្លាក់ចុះ ២០០០០នាក់ ពីសប្តាហ៍មុនឡើងដែលមានចំនួនដល់ទៅ ២១២០០០០ នាក់៕
មតិយោបល់