អ៊ីរ៉ាក់: ក្រុមមន្ត្រីអ៊ីរ៉ាក់បានលើកឡើងជាថ្មីម្តងទៀតនូវតួលេខចំនួនមនុស្សស្លាប់កើនឡើងដល់ចំនួន ២៩២នាក់ហើយ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅទីក្រុងបាដាដ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅយប់ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។
ក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ២៩២នាក់ ឥឡូវត្រូវបានគេស្គាល់ថា បានស្លាប់នៅក្នុងការវាយប្រហារនេះ ដែលបានកំណត់ គោលដៅនៅផ្សារទំនើបមួយកន្លែង នៅក្នុងស្រុក Karrada មូស្លីមនិកាយស៊ីអ៊ីត។ កាលពីមុន រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃ អង្គារ៍ថា ចំនួនមនុស្សស្លាប់មានតែ ២៥០នាក់ប៉ុណ្ណោះ។
ក្រុមជីហាដរដ្ឋអ៊ិស្លាមនិយម (IS) បាននិយាយថា ខ្លួនបាននៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ ដែលបានសម្លាប់មនុស្សច្រើនបំផុត នៅក្នុងរដ្ឋ ធានីអ៊ីរ៉ាក់ ការលុកលុយដឹកនាំដោយអាមេរិក ចាប់តាំងពីឆ្នាំ២០០៣៕

មតិយោបល់