ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅកាមេរូនបានសម្លាប់មនុស្ស១០នាក់

កាមេរូនៈ មន្ត្រីយោធាបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាត​មួយដែលបានធ្វើឡើងនៅតំបន់ Far North Region ប្រទេសកាមេរូន កាលពីថ្ងៃពុធ​បានបន្សល់ទុក​មនុស្ស១០នាក់បាត់បង់ជីវិត ។

ទោះយ៉ាងណាប្រភពក្នុងស្រុកបានប្រាប់ Xinhua នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានឃើញសាកសព​មនុស្សរាប់សិបនាក់នៅតំបន់នោះ និងមនុស្សរងរបួស​ជាច្រើននាក់ទៀតត្រូវបានយកទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះដើម្បីព្យាបាល។

បើយោងតាមប្រភពយោធាបានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅក្រុង Djamkana ក្នុងខេត្ត Far North Region តំបន់ព្រំដែនជាមួយនីហ្សេរីយ៉ា នៅចន្លោះពីម៉ោង ២១:០០ ទៅ ២២:០០ម៉ោងក្នុងស្រុក(ម៉ោង ២០:០០ ទៅ ២១:០០ ម៉ោងសាកល) ។

ប្រភពយោធាបានឲ្យដឹងថា មានស្ត្រីម្នាក់ប្រញាប់សំដៅទៅហ្វូងមនុស្ស នៅក្នុងកន្លែងផ្លូវបែកជាបួន នៃទីក្រុង បន្ទាប់ពីការសម្រាកនៃការតមអាហារក្នុងអំឡុងពេលនៃបុណ្យរ៉ាម៉ាដាន ហើយ​ក៏បានបំផ្ទុះខ្លួនឯងឡើង។

គួរបញ្ជាក់ថា Djankana គឺជាទីក្រុងដែលមានប្រជាជនភាគច្រើជាជនជាតិម៉ូស្លីម។ ប្រភពយោធាបានប៉ាន់ប្រមាណ នៅយប់ថ្ងៃពុធនេះថា មនុស្ស ២៨ នាក់ត្រូវបានសម្លាប់​និងច្រើននាក់ទៀតបានរងរបួស។

ប៉ុន្តែមន្ត្រីកងទ័ពនៅតំបន់ Far North Region បានប្រាប់ស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍នេះថា អ្នកស្លាប់និងរបួសទាបជាងរបាយការណ៍នោះ គឺស្លាប់ត្រឹមតែ ១០ នាក់ ជាសមាជិកគណៈកម្មាធិការ Vigilance មានភារកិច្ចប្រយុទ្ធប្រឆាំងនឹង​និកាយអ៊ីស្លាម​បូកូហារ៉ាមនីហ្សេរីយ៉ា៕

មតិយោបល់