ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជា្ញធរខណ្ឌមានជ័យ បញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ ៥៥គ្រួសារ ត្រូវអគ្គិភ័យបំផ្លាញ មួយប៉ព្រិចភ្នែក

(ភ្នំពេញ)៖ អភិបាលរង ខណ្ឌមានជ័យ លោក ឌី រ័ត្ន ខេមរុណ បានបញ្ជាក់ប្រាប់ Post News នៅព្រឹកថ្ងៃទី១៥ មេសា ២០១៦ នេះថា ក្នុងរយ:ពេលជាង៣ម៉ោង អគ្គិភ័យ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ៥២ខ្នង ប៉ុន្តែក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។

បើតាមលោក ឌី រ័ត្ន ខេមរុណ ក្រោយពីអគ្គិភ័យ បានឆក់យកផ្ទះប្រជាពលរដ្ឋ អស់ ៥២ខ្នង នៅព្រឹកថ្ងៃទី១៥ មេសា នេះ អាជា្ញធខណ្ឌមានជ័យ ក៍បាននាំយក អំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ចំនួន ៥៥គ្រួសារ។

បន្ទាប់ពីបានចុះអន្តរាគមន៏ ជួយពន្លត់អគ្គិភ័យ ដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ កាលពីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨:៤០នាទី យប់ ក្នុងភូមិព្រែកតាគង់ និង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ លុះព្រឹក ម៉ោង១០:២៥នាទី​ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស អនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ លោក ឌី រត្ន័ ខេមរុណ ប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោក ឧកញ៉ា ជា សឿន និង សមាជិក សមាជិកា អនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ បាននាំយក គ្រឿងបរិភោគ ឧបភោគ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនបងប្អូន ដែលទទួលរងគ្រោះអគ្គិភ័យ ចំនួន ៥៥គ្រួសារ ក្នុងសង្កាត់ចាក់អង្រែលេី​ នៅភូមិព្រែកតាគង់ និង ភូមិព្រែកតានូ ខណ្ឌមានជ័យ។

បើតាមអាជា្ញធរ អំណោយចែកជូន រួមមាន អង្ករ ១បាវ/៣០គីឡូ ត្រីខ ១យួរ មី ១កេះ ឃីតមួយកញ្ចប់ (មុង ភួយ សារុង ក្រមា) និង ថវិកាចំនួន ២០មឺុនរៀល ក្នុងមួយគ្រួសារ៕

ជូនចំពោះសប្បុរសជន ជនរួមជាតិ មានបំណងបរិច្ចាគ នូវអំណោយគ្រប់រូបភាព ជូនគ្រួ​សារជនរងគ្រោះ តាមរយ: Post News Media អាចទំនាក់ទំនង លេខទូរស័ព្ទ៖ 010 618 002

photo_2016-04-15_12-51-20photo_2016-04-15_12-50-52 photo_2016-04-15_12-50-58 photo_2016-04-15_12-51-06 photo_2016-04-15_12-51-09 photo_2016-04-15_12-51-14 photo_2016-04-15_12-51-17  photo_2016-04-15_12-51-23 photo_2016-04-15_12-51-35 photo_2016-04-15_12-51-42 photo_2016-04-15_12-51-45photo_2016-04-15_12-50-28 photo_2016-04-15_12-50-36 photo_2016-04-15_12-50-38 photo_2016-04-15_12-50-40 photo_2016-04-15_12-50-43 photo_2016-04-15_12-50-46 photo_2016-04-15_12-50-49 photo_2016-04-15_12-50-55photo_2016-04-15_12-51-28 photo_2016-04-15_12-51-31 photo_2016-04-15_12-51-38 photo_2016-04-15_12-51-42 photo_2016-04-15_12-51-45 photo_2016-04-15_13-15-45 photo_2016-04-15_13-15-48 photo_2016-04-15_13-15-51 photo_2016-04-15_13-15-54 photo_2016-04-15_13-15-57 photo_2016-04-15_13-15-59 photo_2016-04-15_13-16-03

មតិយោបល់