ព្រះសីហនុៈ សមត្ថកិច្ចឃាតខ្លួនជនសង្ស័យជាយុវជន៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលវេលាពីម៉ោង៣យប់ ឈានចូលថ្ងៃទី២១ ខែមិថុន ឆ្នាំ២០១៨ នៅក្រុមទី១០ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហុ។
ជនសង្ស័យទាំង៣នាក់ ១.ឈ្មោះ ម៉ែន សុខហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជនដៃដល់ជាអ្នកកាប់,ទី២.ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ម្ចាស់កាំបិតជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង និងទី៣ឈ្មោះ សៀង ដូ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន រស់នៅភូមិសង្កាត់ជាមួយគ្នា។
ជនរងគ្រោះឈ្មោះ ឡូង ផារី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ នៅហាងខារាអូខេនគរសំរិទ្ធ មានទីនៅក្រុមទី២០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរងរបួសត្រង់ក្បាល ត្រចៀកខាងឆ្វេង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
មូលហេតុ ជនរងគ្រោះតាមរករឿងជនសង្ស័យ ដោយជនសង្ស័យបានដឹកប្រពន្ធជនរងគ្រោះដើររកស្រីកំណាន់ របស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕
មតិយោបល់