ព័ត៌មានសិល្បៈ និងកម្សាន្ត

Rain ផ្តល់អំណោយ ១៧០កាដូ ដល់ហ្វេនរបស់ខ្លួន ក្នុងការគាំទ្រភាពយន្ត Pleae Come Back Mister

(កូរ៉េ)៖ ក្រោយទទួលបានការគាំទ្រ យ៉ាងគំហុកពីសំណាក់ប្រិយមិត្ត (fan) របស់ខ្លួន ចំពោះខ្សែភាពយន្ត ១រឿង ដ៏ល្បីល្បាញបំផុត ទាំងក្នុង និងក្រៅប្រទេស ក្រោមចំណងជើងថា Pleae Come Back Mister ធ្វើឱ្យកំពូលតារាសម្តែងតួឯក លោក Rain ពេញចិត្ត ចំណាយអំណោយចំនួន ១៧០កាដូ សម្រាប់បាច និងចែកឱ្យហ្វេនទាំងនោះ នៅក្នុងវេទិកាសំណេះណាលមួយ។

យោងតាមការចុះផ្សាយ គេហទំព័របរទេស allkpop បានឱ្យដឹង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នេះថា អត្រានៃប្រិយមិត្តគាំទ្រ រឿង Pleae Come Back Mister សម្តែងដោយកំពូលតារាកូរ៉េ លោក Rain ដ៏មានប្រជាប្រិយភាពបំផុត បានឡើងដល់លំដាប់ខ្ពស់ផុតលេខ នៃតារាងចំណាត់ថ្នាក់កំពូលភាពយន្ត។ ក្នុងចំណោមប្រិយមិត្តអ្នកគាំទ្រទាំងអស់ លោក Rain បានធ្វើការផ្សងសំណាង និងចាប់ឈ្មោះ ទទួលបានហ្វេនចំនួន ១៧០នាក់ ឈ្នះរង្វាន់ និងឱកាស ជួបសំណេះសំណាលផ្ទាល់។ ទន្ទឹមនឹងនោះ លោក Rain ក៏បានព្រលយសម្តីថា ៖ “ ខ្ញុំសុំថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តរួមក្រុមការងារ លោកអ្នកដឹកនាំ និពន្ធ និងតារារួមសម្តែង ទាំងអស់ ដែលញ៉ាំងឱ្យខ្សែភាពយន្តនេះ ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ដូច្នេះ ដោយវាជារឿងមានន័យបំផុត សម្រាប់រូបខ្ញុំ ”៕

maxresdefault Rain_1460688106_af_org

មតិយោបល់