ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឥណ្ឌាទើបតែផលិតយន្តហោះចម្បាំងប្រភេទថ្មី Tejas ដើម្បីបញ្ជូនទៅឲ្យកងទ័ពអាកាសរបស់ខ្លួន

ឥណ្ឌា: ឥណ្ឌាទើបតែបានផលិតយន្តហោះចម្បាំងប្រភេទថ្មីជាលើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Tejas ហើយវា​ត្រូវបានគេបញ្ជូនទៅឲ្យកងទ័ពអាកាសរបស់ប្រទេសនេះ អស់រយៈពេល ៣១ឆ្នាំហើយ បន្ទាប់ពីវាត្រូវបានបង្កើតឡើងជាលើកដំបូងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។

យន្តហោះចម្បាំងនេះវាមានឈ្មោះ Tejas ដែលបានផលិតក្រុមហ៊ុនអាកាសចរណ៍ Hindustan Aeronautics Ltd (HAL) ត្រូវបានគេរំពឹងថា​ នឹងជំនួសកងនាវាដែលមានវ័យចំណាស់នៃយន្តហោះចម្បាំងប្រភេទ MIG-21s របស់រុស្ស៊ី។ ក្រុមហ៊ុននេះបានប្រគល់យន្ដហោះពីរគ្រឿង​នេះ​ទៅឱ្យកម្លាំងអាកាសនៅថ្ងៃសុក្រនេះ។

វាមិនមែនជាយន្តហោះចម្បាំងឥណ្ឌាដែលបានផលិតជាលើកដំបូងនោះទេ តែវាជាយន្តហោះប្រភេទ HF-24 Marut ដែលត្រូវបានសាងសង់ឡើង​ផងដែរ ដោយក្រុមហ៊ុន HAL បានកាលពីឆ្នាំ១៩៦១។

យន្តហោះចម្បាំង Tejas នេះត្រូវបានរចនានិងផលិតឡើងនៅក្នុងប្រទេសឥណ្ឌាដោយផ្ទាល់ ទោះបីជាបច្ចេកវិទ្យាមួយចំនួនដូចជាម៉ាស៊ីន​និង​ប្រព័ន្ធរ៉ាដារបស់ខ្លួនត្រូវបាននាំចូលមកពីក្រៅប្រទេសក៏ដោយ។ វាត្រូវបានគេប្រកាសថា វាអាចមានសមត្ថភាពហោះហើរក្នុងឆ្នាំ២០១១។

ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍ថាយន្តហោះទាំងពីរគ្រឿងនេះនឹងជាផ្នែកមួយនៃយន្តហោះដែលមានឈ្មោះថា Flying Daggers’ 45។

បើតាមរបាយការណ៍បានបន្ថែមថា កងទ័ពអាកាសមានគោលបំណងដំបូងដើម្បីបញ្ជូនយន្តហោះ Tejas សរុបចំនួន ៦គ្រឿង នៅក្នុងឆ្នាំនេះ និងចំនួន ៨គ្រឿងទៀតនៅក្នុងឆ្នាំក្រោយ។ Tejas នេះត្រូវបានជម្រុញឲ្យទិញពីក្រុមមន្រ្តីការពារជាតិឥណ្ឌាដែលវាជាមានទំងន់ស្រាល និង​ម៉ាស៊ីនតូចជាងគេបំផុត វាក៏ជាប្រភេទយន្តហោះប្រយុទ្ធនៅលើពិភពលោកផងដែរ។

ចម្បាំងនេះ អាចប្រតិបត្តិការហោះទៅលើអាកាសស្របទៅតាមលំនឹងខ្យល់ ហើយវាអាចហោះទៅលើផ្ទៃអាវុធ ដោយវាត្រូវបានពន្យារពេលយូរនៅ​លើដែន​អាកាសទៅតាមបច្ចេកវិទ្យា។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រទេសឥណ្ឌា បន្ទាប់ពីឥណ្ឌាបានបន្តការធ្វើតេស្តនុយក្លេអ៊ែរនៅក្នុងឆ្នាំ១៩៩៨ ដែលបានជាប់គាំងក្នុងផលិតយន្តហោះចម្បាំងមកទល់សព្វថ្ងៃនេះ ទើបឥណ្ឌាអាចមានលទ្ធភាពរចនាយន្តហោះចម្បាំងប្រភេទថ្មី Tejas៕

_90176219_gettyimages-458159347

មតិយោបល់