ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នករត់ម៉ូតូឌុបម្នាក់ ក្រោយពីឆ្លៀតជួញដូរថ្នាំញៀន ០៣កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួន ជាមួយនឹងថ្នាំញៀនចំនួន ០៣កញ្ចប់តូច។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង១១២ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ពេជ្រ សុធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ០៣កញ្ចប់ថង់តូច, ទូរស័ព្ទ០១គ្រឿងមា៉កAlcatel ពណ៌ទឹកមាស និង-ម៉ូតូ០១គ្រឿង មា៉កC100កូរេ ពណ៍ក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់