ព័ត៌មានជាតិ

Update (មានវីដេអូ) ម៉ូតូសង់កូរ៉េ បុក ស៊ុយសូគី សូហ្គុន ស្ថិតក្នុងស្ថានភាពស្រវឹង ចុងក្រោយស្លាប់ម្នាក់នៅនឹងកន្លែង

ភ្នំពេញៈ មុននេះ បន្តិច នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ន មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូរវាងម៉ូតូ បុកគ្នា ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅគីឡូម៉ែត្រលេខ០៦ ខណ្ឌ័ឬស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន Post News បានឲ្យដឹងនៅមុននេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូម៉ាកសងកូរ៉េ បុកជាមួយម៉ូតូ ស៊ុយសូគី សូហ្គុន ដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុតែម្តង។ ព័ត៌មានលំអិត Post News នឹងផ្សយនៅពេលបន្ទាប់មកទៀត៕

https://youtu.be/AVRK1KA7zHk

មតិយោបល់