អ៊ីរ៉ង់: ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍មកថា យន្តហោះហ្វឹកហ្វឺនយោធាមួយគ្រឿងបានធ្លាក់នៅក្នុងខេត្ត Alborz របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងម្នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។
លោក Davood Rajabi ជំនួយការរងផ្នែកសង្គ្រោះនៃសង្គមក្រហម Alborz Red Cresent Society បានប្រាប់ IRNA ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិ Salehieh នៅក្នុងស្រុក Nazaraban នៃខេត្ត Alborz។
លោកបាននិយាយបន្ថែមទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះគឺស្ថិតនៅក្រោមការស៊ើបអង្កេត សេចក្តីលម្អិតអំពីឧប្បត្តិហេតុនោះនឹងត្រូវប្រកាសឲ្យដឹងភ្លាមៗផងដែរ៕
មតិយោបល់