ស៊ីរីៈ កាលពីថ្ងៃទី១៩ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជ័យជម្នះលើពួកភេរវករ Daesh នៅក្នុងប្រទេសស៊ីរី ហើយបានប្រកាសពីការសម្រេចចិត្ត ដកកងទ័ពរបស់ខ្លួនប្រហែល ២,០០០ នាក់ពីប្រទេសមជ្ឈឹមបូព៌ាមួយនេះទៀតផង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
មន្ត្រីយោធាអាមេរិកម្នាក់ បាននិយាយនៅថ្ងៃសុក្រនេះថា យោធាអាមេរិក បានដកគ្រឿងបរិក្ខារយោធាមួយចំនួន ចេញពីប្រទេសស៊ីរី ចំពេលមានរបាយការណ៍មកថា ការដកនេះ កំពុងស្ថិតក្នុងដំណើរការ។
មន្ត្រីរូបនេះ ត្រូវបានដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មាន AFP ថា៖ បានបញ្ជាក់ពីចលនាផ្លាស់ប្ដូរឧបករណ៍យោធា ពីប្រទេសស៊ីរី ដែលធ្វើទ្បើងក្នុងហេតុផលសន្តិសុខ តែមន្ត្រីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេ មកទល់ពេលនេះ»។
ការកត់សម្គាល់នេះ បានកើតឡើងបន្ទាប់ពីភ្នាក់ងារ CNN បានដកស្រង់សម្ដីមន្ត្រីរដ្ឋបាលលោក ត្រាំ ឲ្យដឹងពីស្ថានភាពនេះ ដោយនិយាយថា ឧបករណ៍យោធាមួយចំនួនរបស់អាមេរិក ត្រូវបានផ្លាស់ចេញរួចហើយពីប្រទេសស៊ីរី៕
មតិយោបល់