ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាក់អគារសម្លាប់មនុស្ស៤នាក់ ក្នុងពេលវាយកម្ទេចលំនៅឋាននៅប្រទេសឥណ្ឌា

ឥណ្ឌា: មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួនបួននាក់ បានស្លាប់និងអ្នកដទៃទៀតរងរបួស នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីកប់ជាប់នៅក្រោមកំទេចកំទីនៃអគារដែលមានកំពស់ជាច្រើនជាន់ ត្រូវបានវាយកំទេចចោលដោយអាជ្ញាធរសង្គមស៊ីវិល នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០១៦នេះ។

មន្ត្រីបាននិយាយថា អគារនេះត្រូវបានកសាងឡើងដោយខុសច្បាប់ ហើយតុលាការជាន់ខ្ពស់របស់រដ្ឋនេះ បានបង្គាប់ឲ្យវាយកម្ទេចចោល តែម្តង។ អគារនេះត្រូវបានវាយកម្ទេចចោលនៅក្នុងស្រុក Meerut ដែលមានចម្ងាយប្រមាណជា ៤៧៥គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុង Lucknow រដ្ឋ Uttar Pradesh ។

មន្ត្រីប៉ូលិសរូបនេះបានឱ្យដឹងថា នៅព្រឹកនេះ អគារសាងសង់ខុសច្បាប់ នេះត្រូវបានកម្ទេចចោលដោយអាជ្ញាធរក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ អំឡុងពេលការប្រឆាំងនឹងការទន្ទ្រានរំលោភយកដីរបស់រដ្ឋ។ ខណៈពេលដែលការវាយកម្ទេចនេះ មនុស្សមួយចំនួនដែលនៅខាងក្នុងអគារនេះ ត្រូវបានកប់ជាប់នៅក្រោមគំនរបាក់បែកធ្លាក់ចុះសង្កត់ពីលើខ្លួន។បួននាក់បានស្លាប់និងប្រាំមួយនាក់ទៀត ត្រូវបានទាញចេញនៅក្នុងស្ថានភាព រងរបួស។

ក្រុមមន្រ្តីបាននិយាយថា ពួកគេបានចេញសេចក្តីជូនដំណឹងជាមុន ការស្នើសុំអ្នកកាន់កាប់ឱ្យចាកចេញអគារ។ មនុស្សស្លាប់ទាំងនេះបានបង្កឱ្យ មានការតវ៉ាក្នុងតំបន់នេះហើយមនុស្សដែលមានកំហឹងបានវាយប្រហារការិយាល័យក្រុមប្រឹក្សាភិបាលជាន់ខ្ពស់នៅក្នុងស្រុក Meerut។

ប៉ូលិសបានចុះបញ្ជីករណីកើតហេតុនេះនិងបានបញ្ជាឱ្យមានការស៊ើបអង្កេតទៅលើអ្នកស្លាប់ទាំងនេះផងដែរ៕

building-759

មតិយោបល់