ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា គំរាមកំហែងចាប់គូប្រកួតដាក់គុក ប្រសិនបើនៅផ្គើន

វេណេហ្ស៊ុយអេឡាៈ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃសុក្រ បានធ្វើការគំរាមគូប្រជែងនយោបាយរបស់លោក ដោយចាប់ដាក់ពន្ធនាគារ ប្រសិនបើពួកគេចង់បើកអង្គប្រជុំនីតិបញ្ញត្តិ ដើម្បីដកលោកចេញពីអំណាច។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

ក្រុម​ប្រឆាំង​បាន​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ប្រធានាធិបតី​លោក Nicolas Maduro តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ធំៗ ការ​ប្រកាស​ផែនការ​បាតុកម្ម និង​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​មួយចំនួន ដោយសារតែវិបត្តិនយោបាយ និងសេដ្ឋកិច្ច បានបង្កឲ្យមានកង្វះខាតស្បៀងអាហារ និងកុបកម្មនៅក្នុងប្រទេសនេះ។

ថ្លែងក្នុងសុន្ទរកថា លោក Maduro បាននិយាយថា «ប្រសិនបើបក្សប្រឆាំង ចាប់ផ្តើមដំណើរការនីតិបញ្ញត្តិ ដែលមិនមាននៅក្នុងរដ្ឋធម្មនុញ្ញនោះ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់នៅក្នុងតុលាការ ដើម្បីចាប់អ្នកណាដែលបំពានរដ្ឋធម្មនុញ្ញ ដាក់ពន្ធនាគារ បើទោះបីជាពួកគេជាសមាជិកនៃសភាក៏ដោយ៕

venezuelan-president-threatens-to-jail-opponents

មតិយោបល់