ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កុមារ៥ម៉ឺននាក់នឹងស្លាប់ដោយសារកង្វះអាហារ ក្រោយការវាយប្រហារតំបន់ បូគូហារាម

នីហ្សេរីយ៉ាៈទារកនិងក្មេងតូចៗជាច្រើននាក់ស្គមខ្លាំង ស្បែកសណ្តប់ឆ្អឹង ខណៈដែល អង្គការក្រុមគ្រូពេទ្យមនុស្សធម៌ឥតព្រុំដែន(MSF) ប្រមានថាប្រទេសនេះថា កំពុងប្រឈមមុខនឹង គ្រោះមហន្តរាយមនុស្សជាតិសង្គ្រោះបន្ទាន់។

អង្គការ MSF និយាយកាលពីសប្តាហ៍មុនថា យ៉ាងហោចណាស់ មនុស្សដ១៨៨បានស្លាប់ នៅក្នុងបន្ទាយក្នុងតំបន់បាម៉ាចន្លោះពីថ្ងៃទី ២៣ ខែឧសភា ដល់ ថ្ងៃទី ២២ខែមិថុនានេះ ហើយភាគច្រើនបណ្តាលមកពីជំងឺរាករូស និង អាហារគ្មានសារធាតុចិញ្ចឹម ខណៈដែលក្មេង ១២០០នាក់បានស្លាប់ ហើយភាគច្រើនជាក្មេងដែលបំបៅដោះនៅក្បែរបន្ទាយកាលពីឆ្នាំមុន។

ទីភ្នាក់ងារ ជំនួយក្នុងស្រុក និងអន្តរជាតិ ពឹងពាក់លើយោធា ដើម្បីបើកបរក្នុងចម្ងាយ៧២គីឡូម៉ែត្រ ពីទីក្រុងMaiduguri ទៅតំបន់ Bama ដែលបានរំដោះកាលពីខែមីនាកន្លងទៅ។

ការប៉ះបោនៅក្នុងតំបន់ Boko Haram ក្នុងរយៈពេល៧ឆ្នាំ បានសម្លាប់មនុស្សយ៉ាងហោចណាស់​២០០០០នាក់​ហើយត្រូវបាននិរទេសច្រើនជាង ២.៦លាននាក់៕

មតិយោបល់