ព័ត៌មានជាតិ

ភ្លៀងមួយមេ រំលំដើមឈើ២ដើម អ្នកធ្វើដំណើរម្នាក់រងរបួសស្រាល

ភ្នំពេញៈ ភ្លៀងមួយធំ លាយឡំជាមួយនិងខ្យល់កាលពីម៉ោងជាង២រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យដើមឈើចំនួន២ដើម ត្រូវបានដួលរំលំមកលើផ្លូវសាធារណៈ នៅតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា។

អាជ្ញាធរបានឲ្យដឹងថា ករណីខាងលើ បានបណ្ដាលឲ្យអ្នកដំណើរម្នាក់រងរបួសស្រាល ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ក្រោយមកក៏បានលើកម៉ូតូជិះចេញពីកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចនិងអាជ្ញាធរក៏បានចុះទៅអារកាត់ដើមឈើនោះចេញ ដើម្បីមិនឲ្យកកស្ទះ៕

https://youtu.be/oMViD8MGEVE

មតិយោបល់