ព័ត៌មានអន្តរជាតិ

ចិន​ ចង់ឲ្យ​សហគម​ន៍​អន្តរជាតិបង្ហាញការគាំទ្រ និងគិតពីភាពវិជ្ជមាន ចំពោះកិច្ចចរចារវាងកូរ៉េទាំងពីរ

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឲ្យសហគមន៍អន្តរជាតិ​ បង្ហាញការគាំទ្ររបស់ពួកគេ នៅក្នុងភាពវិជ្ជមាន ចំពោះកិច្ចចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាជាងការគិតពីស្ថានការណ៍ នៅលើឧបទ្វីបមួយនេះ កាន់តែមានភាពប្រេះឆា មិនអាចផ្សះផ្សាបាននោះ។ នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

ប្រទេសចិនសង្ឃឹមថា រាល់​ភាគី​​ពាក់ព័ន្ធក្នុងជម្លោះទាំងអស់ នឹងអាចដោះស្រាយគ្នាដោយសន្តិវិធី​ តាមរយៈការទាញយក​ផលប្រយោជន៍​ពីកិច្ចចរចា​ដ៏​ល្អ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីបមួយ​នេះ។​

​សូមជំរាបថា ការអត្ថាធិប្បាយ​នេះ​ បាន​កើតឡើង​បន្ទាប់ពី​ក្រុងព្យុងយ៉ាង កាលពី​ថ្ងៃ​សុក្រ​ ​បាន​ទទួលយក​សំណើ​ររបស់​ក្រុងសេអ៊ូ ​ក្នុងការបើកឲ្យមាន​កិច្ច​ពិភាក្សា​អន្តររដ្ឋាភិបាល​ជាន់ខ្ពស់ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អប្រសើរ​ឡើង ​សម្រាប់ប្រទេស​កូរ៉េ​ទាំង​២ នៅ​ថ្ងៃទី​៩ ​ខែមករាខាងមុខ​៕

មតិយោបល់