ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅឆ្នាំ២០១៦ ចំនួនប្រជាជនវៀតណាមនឹងកើនដល់ ៩២,៧លាននាក់

វៀតណាម: យោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសវៀតណាម ត្រូវបានគេប៉ាន់ ប្រមាណនឹងកើនឡើងដល់ ៩២,៧លាននាក់ នៅក្នុងឆ្នាំ២០១៦ ពោលគឺកើនឡើង ៩៨៧.៨០០នាក់ ឬ ១,០៨ភាគរយបើធៀបទៅនឹងឆ្នាំ២០១៥។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

ក្នុងចំណោមតួលេខមួយចំនួន ៣២,០៦លាននាក់រស់នៅក្នុងតំបន់ទីក្រុង ដែលស្មើនឹង ៣៤,៦ភាគរយនៃចំនួនប្រជាជនសរុប ខណៈដែលនៅសល់ នៃចំនួន ៦០,៦៤ លាននាក់កំពុងរស់នៅក្នុងតំបន់ជនបទ ធ្វើឱ្យកើនឡើង ៦៥,៤ភាគរយនៃចំនួនសរុបរបស់ប្រទេសនេះ។

នៅលើគេហទំព័រ GSO របស់ខ្លួន បានបង្ហាញឲ្យដឹងថា នៅពេលជាមួយគ្នានេះដែរ ខណៈពេលដែលចំនួន ៤៥,៧៥លាននាក់ជាបុរស និងចំនួន ៤៦,៩៥លាននាក់ជាបុរស។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៦ កម្លាំងពលកម្មរបស់ប្រទេសនេះនៅក្នុងអាយុធ្វើការត្រូវបានគេប៉ាន់ប្រមាណនឹងឈានដល់ ៤៧,៥លាននាក់ និងចំនួន ១៥,៩លាននាក់កំពុងតែរស់នៅក្នុងតំបន់ទីក្រុង ខណៈដែល ៣១,៦លាននាក់កំពុងរស់នៅនៅក្នុងតំបន់ជនបទ។

នៅក្នុងត្រីមាសដំបូងដើមឆ្នាំនេះ អត្រាគ្មានការងារធ្វើរបស់វៀតណាមក្នុងអាយុធ្វើការងារបានកើនឡើង ២,២៥ ភាគរយខណៈពេលដែលត្រីមាស ទីពីរនេះ គឺមានចំនួន ២,៣ភាគរយ។ ការិយាល័យដដែលបានឱ្យដឹងថា នៅក្នុងពាក់កណ្តាលដំបូងដើមឆ្នាំ២០១៦ អត្រាគ្មានការងារធ្វើនៃកម្លាំង ពលកម្មវៀតណាម កំពុងធ្វើការងារគឺមាន ២,២៧ភាគរយ៕

vietnam_1340347949_640x640

មតិយោបល់