ព័ត៌មានជាតិ

ប្រទះឃើញសពជនបរទេសអណ្តែតទឹកសមុទ្រ

ព្រះសីហនុៈ សាកសពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកសមុទ្រ បង្កឱ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចចុះទៅស្រង់ឡើង​មកលើគោកដើម្បីពិនិត្យ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សាកសពដែលប្រទះឃើញនេះ ជាជនបរទេសម្នាក់អាយុប្រមាណជាង២០ឆ្នាំ ហើយមិន​ស្គាល់អត្តសញ្ញាណនោះទេ។

សពនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកសមុទ្រនៅវេលាម៉ោង១១នឹង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ នៅឆ្នេរព្រែកត្រែង ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

តាមការសនិដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចថា សាកសពអាចស្លាប់ដោយសារលង់ទឹកដោយសាតែ នៅលើសាកសព​ពុំមានរបួសសា្នមអ្វីឡើយ។ សាកសពក្រោយពីពិនិត្យរួចសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តក្បែរនោះ រងចាំសាច់ញាតិ នឹងរកអត្តសញ្ញាណនៃសព៕

មតិយោបល់