ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ថាចិន សាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ខណៈក្រុងប៉េកាំង បដិសេធ

អាមេរិកៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បាននិយាយថា ថ្មីៗនេះ ប្រទេសចិន បានសាកល្បងមីស៊ីលនុយក្លេអ៊ែរថ្មី ដែលមានសមត្ថភាពអាចទៅដល់អាមេរិកខាងជើង ខណៈដែលក្រុងប៉េកាំង បានបញ្ជាក់ថា របាយការណ៍នេះ ពុំបានកត់សម្គាល់ពីឈ្មោះមីស៊ីលឲ្យត្រឹមត្រូវនោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលរបាយការណ៍ របស់វ៉េបសាយវ៉ាស៊ីនតោន ដែលនិយាយថា ស្ដេចមជ្ឈឹមប្រទេសថ្មីៗនេះ បានសាកល្បងមីស៊ីលថ្មី ដែលមានសមត្ថភាពពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ ទៅដល់អាមេរិកទាំងស្រុង។

តាមរបាយការណ៍ខាងលើ បានឲ្យដឹងថា មីស៊ីលថ្មីនោះ មានឈ្មោះថា JL-3 ឬ Julong-3 ដែលគេហទំព័រព័ត៌មាន បានហៅវាថា «រលកយក្ស» អាចហោះបានចម្ងាយ ៨,៧០០ ម៉ាយល៍ ត្រូវបានបាញ់ចេញពីនាវាមុជទឹក​ក​ដើរ​ដោយ​ថាមពលបរមាណូ​ Type​ 096​ ដែលអាចផ្ទុកគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបចំនួន ២៤ដើម។

កាសែតនេះ បាននិយាយថា ការសាកល្បងនេះ បានធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកានេះ៕

មតិយោបល់