ព័ត៌មានអន្តរជាតិ

ISIS កាត់ក្បាលបុរសម្នាក់ ក្នុងទីក្រុង Raqqa ដូចនៅអារ៉ាប៊ីសាអូឌីត

ស៊ីរីៈ រដ្ឋអ៊ីស្លាម ( ក្រុម ISIS, ISIL, IS និង Daesh) បានកាត់ក្បាលបុរសម្នាក់ ជាសាធារណៈក្នុងទីក្រុង Raqqa ប្រទេសស៊ីរី ពីបទក្បត់សាសនា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។

កាត់ក្បាលដោយដាវ ត្រូវបានគេដឹងថា ជាវិធីសាស្រ្តទូទៅនៃទោសប្រហារជីវិត នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ភាគច្រើនក្រុម ISIS កាត់ក្បាលដោយប្រើកាំបិត ប៉ុន្តែក្នុងករណីខ្លះ ក្រុមភេរវកម្មធ្វើកន្លងមក ដូចទៅនឹងទោសប្រហារជីវិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្លាប់ចេញផ្សាយនៅទូរទស្សន៍ WHT៕

មតិយោបល់