អ៊ីរ៉ាក់ៈយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីរ៉ាក់ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍រំដោះមួយ ក្រុមភាវរករ ISIS ចំនួន ១២នាក់ត្រូវបានសម្លាប់ ។
កាលពីថ្ងៃអាទិត្យ ប្រភពសន្តិសុខមួយ នៅក្នុងខេត្តក្រុងនីនីវេ បានជូនដំណឹងអំពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាដើម្បីរំដោះ តំបន់ដែលនៅសេសសល់នៅក្នុងភូមិ al-Haj Ali នៅបរិវេណភាគខាងត្បូងនៃទីក្រុង Mosul Qayyarah។
នេះជាប្រតិបត្តិការយោធាដែលកំពុងធ្វើឡើងក្នុងគោលបំណងដើម្បីរំដោះភូមិ al-Karamah និងភូមិ al-Awsaja ។
អ៊ីរ៉ាក់ក៏បានរំដោះភូមិ al-Karama,al-Asriya និងភូមិ al-Mahal ភាគខាងលិចតំបន់ Makhmour ពីក្រុមISIS(រដ្ឋអ៊ីស្លាម, ISIS , ISILនិង IS សរុបចំនួន ២៩ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេល ប្រតិបត្ដិការនេះ៕

មតិយោបល់