អាមេរិកៈ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោក បារ៉ាក់ អូបាម៉ា បានផ្ដល់ការភ្ញាក់ផ្អើលមួយ ចំពោះអនុប្រធានាធិបតីខ្លួន គឺលោក Joe Biden ដោយបានប្រគល់ពានរង្វាន់ មេដាយប្រធានាធិបតីនៃសេរីភាពជូន ក្នុងពិធីមួយ សម្រាប់ភាពជាដៃគូរបស់ពួកគេរយៈពេលជាង ៨ ឆ្នាំមក នៅសេតវិមាន ដែលធ្វើឲ្យលោក Biden រំជួលចិត្តរហូតដល់ស្រកទឹកភ្នែក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។
លោកអូបាម៉ា បាននិយាយសរសើរលោក Biden ថា «នេះគឺជាបុរសដ៏អស្ចារ្យ គាត់មានជំនឿន ក្ដីស្រឡាញ់ និងជីវិតបម្រើរបស់គាត់ ចំពោះអាមេរិក»។
លោក អូបាម៉ា បានបន្ថែមថា «អស់រយៈពេលប្រាំបីឆ្នាំមកហើយ គាត់មិនដែលបែរចេញភក្តីភាព ឬប្រសិទ្ធភាពជាដៃគូ សម្រាប់ការរីកចម្រើន ដែលយើងបានធ្វើទ្បើយ»។
សូមជំរាបថា វានឹងជាពានរង្វាន់ចុងក្រោយ ដែលលោកអូបាម៉ា បានផ្តល់ឲ្យមុនពេល ដែលគាត់ និងលោក Biden ត្រូវចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករាខាងមុខ ៕
មតិយោបល់