អេហ្ស៊ីប: ប្រភពព័ត៌មានពីការស៊ើបអង្កេតគ្រោះថ្នាក់ បានអះអាងថា ការថតសម្លេងកាប៊ីនពីយន្ដហោះអេហ្ស៊ីប EgyptAir MS804 ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីខែមុន គឺមានការចង្អុលបង្ហាញថា មានការប៉ុនប៉ងមួយធ្វើឲ្យយន្តហោះឆេះហ៊ុយផ្សែង មុនពេលធ្លាក់។ នេះបើយោងតាមការចេញផ្សាយដោយ Reuters នៅយប់ថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦នេះ។
យន្តហោះប្រភេទ Airbus A320 បានបាត់ពីរ៉ាដានៅថ្ងៃទី១៩ ខែឧសភា បានធ្លាក់ចូលក្នុងភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដោយធ្វើដំណើរពី ទីក្រុងប៉ារីសទៅកាន់ទីក្រុងគែរ ដែលបានសំលាប់មនុស្សទាំងអស់ ៦៦នាក់ ហើយមូលហេតុពិតនៃការធ្លាក់នេះនៅតែមិនទាន់ដឹងនៅឡើយ។
នៅក្នុងការស៊ើបអង្កេតកំពុងបន្ត អ្នកស្រាវជ្រាវកំពុងធ្វើការដើម្បីទាញយកទិន្នន័យពីការថតសម្លេងទិន្នន័យហោះហើរនិងសំឡេងកាប៊ីនយន្ដហោះ ឬដែលគេហៅថាប្រអប់ខ្មៅ ដែលត្រូវបានរកឃើញទាំងពីររងការខូចខាតក្នុងរយៈពេលពីរសប្តាហ៍៕

មតិយោបល់