ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update:មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅតួកគី

តួកគីៈ បុគ្គលិកទូទៅតួកគីបាននិយាយថា មនុស្ស៧នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀត​បានរងរបួសកាលពីថ្ងៃអង្គារ នៅពេលដែលឧទ្ធម្ភាគចក្រយោធា​មួយគ្រឿងបានធ្លាក់នៅ​ភាគខាងជើងប្រទេសតួកគី។ នេះបើយោងតាមសារព័ត៌មានសិនហួរ ចុះផ្សាយនៅក្នុងព្រឹកថ្ងៃទី ០៦ខែ កក្តដានេះ។

បុគ្គលិកទូទៅតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនថា ឧទ្ធម្ភាគចក្រ Sikorsky S-70 ដែលបានផ្ទុកមនុស្ស ១៥ នាក់នៅលើយន្តហោះ បានធ្លាក់នៅតំបន់ខ្ពង់រាប Tohumluk នៃស្រុក Alucra នៃភាគខាងជើងនៃខេត្ត Giresun ដោយបានសម្លាប់មនុស្សចំនួន៧នាក់ រួមទាំងទាហាន និងសាច់ញាតិរបស់ពួកគេ។ ប្រភពបន្ថែមថាថាការស៊ើបអង្កេតត្រូវបានចាប់ផ្តើម។

សេចក្តីថ្លែងការណ៍នោះនិយាយថា ពួកគេបានវិលត្រឡប់មកវិញបន្ទាប់ពីការប្រារព្ធពិធី Eid al-Fitr នៅទីស្នាក់ការយោធាន ហើយក្រុមគ្រួសារទាហ៊ានដែលធា្លក់បានទៅទទួលយកសព។

លោកនាយករដ្ឋមន្ត្រីតួកគី Binali Yildirim មានប្រសាសន៍ថ្ងៃថាការធ្លាក់យន្តហោះនេះ បង្កឡើងដោយកត្តាអាកាសធាតុមិនល្អ។

យ៉ាងណាក៏ដោយបើតាមប្រភព គេមិនបញ្ជាក់ប្រាប់ទេថា មនុស្សបីនាក់ទៀត នៅរស់ ឬយ៉ាងណានោះទេ៕

មតិយោបល់