ព័ត៌មានជាតិ

១៦នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះមួយ នៅក្បែរហាងនំបុ័ងភាគឦសានប្រទេសស៊ីរី

ស៊ីរីៈ ក្រុមសង្កេតការណ៍ បានរាយការណ៍ មានមនុស្សសតិមិនគ្រប់ម្នាក់ បានដាក់ម៉ូតូបំផ្ទុះនៅជិតហាងនំមួយ ក្នុងខេត្តនៃទីក្រុង Al-Hasakah ភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ១៦ នាក់ និង ១០នាក់ទៀតរងរបួស ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។

ការផ្ទុះនេះ បានវាយប្រហារនៅក្បែរហាងនំនំបុ័ងមួយ នៅក្នុងសង្កាត់ Salhiyeh និងបានបន្សល់ទុកឲ្យមនុស្ស ជាច្រើននាក់រងរបួស កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមរបាយការណ៍បានឲ្យដឹង។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍ថា ការផ្ទុះអាចបណ្ដាលឲ្យមនុស្សស្លាប់កើនទ្បើង លើសពី ១០នាក់ ៕

មតិយោបល់